• ឃាត់ម្ចាស់ទីតាំងក្លឹបកម្សាន្ដ «បាត់អូន» និងមនុស្ស៣០នាក់ ក្រោយរកឃើញល្មើសវិធានការក្រសួងសុខាភិបាល នៅខណ្ឌទួលគោក

    (ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានឆ្មក់បង្ក្រាបក្លឹបកម្សាន្ត «បាត់អូន» មួយកន្លែង និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី និងម្ចាស់ទីតាំង សរុបចំនួន៣០នាក់ ដើម្បីពិនិត្យធ្វើតេស្ដយកសំណាករកវីរូសកូវីដ១៩ ពីសំណាក់ក្រុមគ្រូពេទ្យ ក្រោយពីបានរកឃើញ ថាបានលួចបើកបំពាន ចំពោះសកម្មភាពមុខរបរមានហានិភ័យខ្ពស់ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ នៃសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល។

    ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ដ «បាត់អូន» នេះបានអនុវត្តឡើងនាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ដឹកនាំដោយលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ក្រោមការចូលរួមពីលោក ទៀវ សំអឿន អភិបាលរងខណ្ឌ, អធិការនគរបាលខណ្ឌ, អាវុធហត្ថខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យជុំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

    បើតាមការបញ្ជាក់របស់លោក ជា ពិសី នៅក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្លឹបកម្សាន្ដ ដែលបានលួចបើកដំណើរបំពាន ចំពោះសកម្មភាពមុខរបរមានហានិភ័យខ្ពស់ ក្នុងកំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ នៃសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសម្រេចធ្វើកំណត់ហេតុបិទសៀលឃ្លុំបេរក្លឹបកម្សាន្ដ «បាត់អូន» នេះជាបណ្ដោះអាសន្ន ក្រោយពីបានឃាត់ខ្លួនម្ចាស់ទីតាំង និងមនុស្សប្រុសស្រី សរុបចំនួន៣០នាក់ ដើម្បីពិនិត្យធ្វើតេស្ដយកសំណាករកមេរោគកូវីដ១៩ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ