• ក្រសួង ប្រកាសលក់ឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ១៩ ប្រភេទថ្មីចំនួន២ ដោយលក់តម្លៃ ២.៩ដុល្លារ និង២ដុល្លារក្នុងមួយឧបករណ៍

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការលក់ចែកចាយឧបករណ៍តេស្តរហ័សរកមេរោគកូវីដប្រភេទថ្មី «អង់ទីហ្សែនកូវីដ Wondfo» ដែលមានចំនួន ២ប្រភេទ។

    បើតាមសេចក្ដីជូនដំណឹងដដែលនោះ បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សមួយប្រភេទផលិតនៅប្រទេសកូរ៉េ ជាប្រភេទត្បារយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុង១ប្រអប់ មាន២៥ដើម ហើយក្នុង១ដើម តម្លៃ ២.៩ដុល្លារ។ រីឯមួយប្រភេទទៀតផលិតនៅប្រទេសចិន ជាប្រភេទត្បាររាក់ៗយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុ១ប្រអប់ មាន២០ដើម ហើយក្នុង១ដើម តម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ