• អ្នកដែលទៅទិញ​ខោអាវ នៅផ្សារទួលទំពូង សូមប្រញាប់ធ្វើតេស្ត ព្រោះរកឃើញអ្នកលក់ឆ្លងវីរុសដែលតា

    អ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូងដែលស្ថិតក្នុងខណ្ឌចំការមន ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ប្រភេទ ដែលតា កាលពីថ្ងៃទី ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០២១។

    បញ្ជាក់ អ្នកជំងឺបានមកលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១។

    តាមប្រភពព័ត៌មានខាងលើក៏បានឱ្យដឹងទៀតថា ដោយមានការពាក់ព័ន្ធនៅក្នុងផ្សារ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារចំនួន ១៥នាក់ ដែលជាលទ្ធផល អវិជ្ជមានទាំងអស់។ យ៉ាងណា ដើម្បីសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីតាំងខាងលើនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ