• កោះពេជ្រ ធ្លាប់អស់អ្នកជំងឺម្ដងហើយ ពេលនេះត្រៀមបើកឡើងវិញហើយ

    ស្ថានភាពនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់កើនឡើងវិញគួរឲ្យកត់សម្គាល់ ខណៈក្រសួងប្រកាសថ្ងៃនេះរកឃើញករណីជំងឺកូវីដ១៩ ក្នុងប្រទេស ដែលកើនឡើងឆ្លងថ្មីដល់ទៅជិត៩០០ នាក់ ។

    ទន្ទឹមនឹងស្ថានភាពនេះ បង្ហាញឲ្យឃើញពីសញ្ញាមិនល្អសោះ ទើបស្ថាប័នពាក់ព័ន្ធសម្រេច ត្រៀមបើកឡើងវិញមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទីតាំងមជ្ឈមណ្ឌលកោះពេជ្រឡើងវិញ ជាការត្រៀមឆ្លើយតបនឹងស្ថានភាពបន្ទាន់ណាមួយកើតមានឡើង។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Nov Kimsan នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    គិតត្រឹមថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០២១ នេះ កម្ពុជា មានករណីឆ្លងសរុប ១១១,៦៧៣នាក់, ករណីស្លាប់សរុប ២,៣០២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ១៨,៩០២នាក់ និងអ្នកជាសះស្បើយសរុប ១០២,២២២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ