• Messi ស៊ុតបាន ១គ្រាប់រួមចំណែកជួយ PSG យកឈ្នះ Man City នៅ Champions

    (ប៉ារីស)៖ នៅទីបំផុតខ្សែប្រយុទ្ធ Lionel Messi អាចគ្រាប់បាល់បានលើកដំបូងឲ្យក្លិបថ្មី Paris Saint-Germain ពីការបង្ហាញខ្លួនលើកទី៤ របស់គេពេលយកឈ្នះក្រុមមកពីអង់គ្លេស Manchester City ក្នុងលទ្ធផល ២-០ នៅពានអឺរ៉ុប UEFA Champions League នារាត្រីម៉ោង ២៖០០នាទីយប់ ឆ្លងចូលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

    ១គ្រាប់របស់កីឡាករអន្តរជាតិអាហ្សង់ទី វ័យ ៣៤ឆ្នាំខាងលើនេះ កើតឡើងនៅនាទី៧៤ ពីការជ្រោមជ្រែងរបស់មិត្តរួមក្រុម Kylian Mbappe ផងដែរ មុនពេលកីឡាកររួមជាតិ Gueye រកបានគ្រាប់បើកឆាកនៅនាទីទី៨មកនោះនៅកីឡដ្ឋាន Parc des Princes។

    កន្លងមក Lionel Messi ធ្លាប់ស៊ុតបាន ១២១គ្រាប់នៅ UCL ពីការចូលលេងបាន ១២០ប្រកួតសម្រាប់ក្លិបអេស្ប៉ាញ FC Barcelona មុនពេលផ្លាស់មកលេងឲ្យក្លិបបារាំង PSG នៅពេលផុតកិច្ចសន្យានៅទឹកដី Camp Nou។

    នេះជា ៣ពិន្ទុដំបូងពីការប្រកួតសន្សំពិន្ទុប្រចាំពូល A នៅ UCL ដ្បិត ១ប្រកួតបើកឆាកលេងបានស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Club Brugges ដែលបានយកឈ្នះ RB Leipzig ២-១ នៅយប់មិញនេះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ