• ថៃ៖ ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះមកក្រោម ១០,០០០នាក់ ជាលើកដំបូង

    (បាងកក)៖ នេះជាលើកដំបូងហើយ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ដែលករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសថៃ ធ្លាក់ចុះមកនៅក្រោម ១០,០០០ករណី។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៤៨៩ករណី បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

    បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩,២២០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១២,៨០៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

    គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៨១,៤១៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៤៩៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៤៨,២០៦នាក់។ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៦លានដូស ក្នុងនោះប្រជាជនជិត ១៦លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ