• ញាក់សាច់! មនុស្ស​រាប់​រយ​នាក់​នៅ​ចិន ​​ប្រជ្រៀត​គ្នា​រត់​ទៅ​ទិញ​ iPhone 13 ក្នុងកំឡុងពេលកូវីដ

    មនុស្ស​រាប់​រយ​នាក់​បាន​ប្រជ្រៀត​គ្នា​គ្នា​រត់​ទៅ​ទិញ​ iPhone 13 ទើប​ចេញ​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ នៅ​ខេត្ត​ Shaanxi ប្រទេស​ចិន​ នេះ​បើ​យោង​តាម​ការ​ចុះ​វីដេអូ​ចុះ​ផ្សាយ​ដោយ​ South China Morning Post នៅ​ក្នុង​ថ្ងៃ​នេះ​។

    ទិដ្ឋភាព​មួយ​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដែល​ជា​ថ្ងៃ​ដែល​ Apple Store នៅ​ប្រទេស​ចិន​ចាប់​ដាក់​លក់​ស៊េរី​ថ្មី​ខាង​លើ​។

    មនុស្ស​រាប់​រយ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​បាន​នាំ​គ្នា​ឈរ​រង់​ចាំ​ទិញ​ iPhone ថ្មី​នេះ ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ឈរ​រង់​ចាំ​ទៅ​ហើយ​ក្ដី​។

    ដោយ​ហេតុ​ថា​មាន​មនុស្ស​រង់ចាំ​កកកុញ​ពេក​ ខាង​​ Apple Store នៅ​ទីតាំង​ខាង​លើ​ក៏​បាន​សម្រេច​បិទ​ហាង​ភ្លាមៗ​ទៅ​វិញ​ និង​សុំ​ឲ្យ​អតិថិជន​រាប់​រយ​នាក់​របស់​ខ្លួន​នេះ​វិល​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ