• វត្តពោធិលង្កាខេត្តសៀមរាប នៅម្សិលមិញនេះ រកឃើញព្រះសង្ឃ យាយជី តាជី ជាង៧០ករណីឆ្លងបន្តបន្ទាប់

    ស្ថានភាពកូវីដ១៩ នៅក្នុងវត្តពោធិលង្កាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ មានវិជ្ជមាន ៧១អង្គ/នាក់ ក្នុងចំណោម ១៥១ អង្គ/នាក់ ដែលបានធ្វើតេស្តព្រឹកមិញនេះ។ ក្នុងនោះរួមាន ភិក្ខុ-សាមណេរ ៥៤ អង្គ យាយជី ៣នាក់ (ព្យាបាលនៅក្រៅវត្តម្នាក់) តាជី ០១នាក់ និង កូនសិស្សស្នាក់ក្នុងវត្តចំនួន ១៣ នាក់។ នេះបើតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកឈ្មោះ Tho Sokhun ជាព្រះសង្ឃនៅវត្តពោធិលង្កា។

    តាមប្រភពដដែលបានឲ្យដឹងថា ព្រះសង្ឃគ្រប់អង្គ រួមនឹងយាយជីតាជីដែលគង់ក្នុងវត្តពោធិលង្កាមានសុខភាពនិងអាការៈធម្មតា ។ ដោយឡែកចំពោះអ្នកតេស្តអវិជ្ជមាន ត្រូវរក្សាគម្លាត និងផ្តាច់ទំនាក់ទំនងគ្នាមួយរយ:ដោយនៅកុដិរៀងអង្គ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ