• Twitter បើកឱ្យមានការចរាចរណ៍រូបិយប័ណ្ណឌីជីថល bitcoin ចាប់ពីពេលនេះតទៅ

    (អាមេរិក)៖ ក្រុមហ៊ុន Twitter បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ចាប់ពីនេះទៅអ្នកប្រើប្រាស់អាចធ្វើការផ្ញើលុយធីប (Tip) ជារូបិយប័ណ្ណឌីជីថល bitcoin ឱ្យទៅអ្នកបង្កើតមាតិកា (Creators) ដែលពួកគេចូលចិត្តបាន ដែលជានេះជាដំណឹងមួយដ៏ភ្ញាក់ផ្អើល សម្រាប់ ពិភពក្រុមហ៊ុនបច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

    កាលពីខែឧសភាកន្លងទៅនេះ បណ្ដាញសង្គម Twitter បានសាកល្បងមុខងារ Tip Jar ឬក្រឡលុយធីប ដែលមុខងារមួយនេះទុកប្រើសម្រាប់ ឱ្យអ្នកប្រើប្រាស់ដែលមានបំណងចង់ផ្ញើលុយធីបឱ្យទៅកាន់ Creators ណាដែលពួកគេចូលចិត្តទៅលើ មាតិកាដែល Creators នោះបានបង្កើតឡើង ដោយនៅក្នុងអំឡុងពេលនោះគឺអាចផ្ញើបានតែតាម Paypal និង Cash app។

    យោងតាមការចេញផ្សាយបានឱ្យដឹងថា ការផ្ញើលុយធីបជា bitcoin នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាសកល ដោយក្នុងនោះអ្នកប្រើ iOS គឺអាចចាប់ផ្ដើមបានចាប់ពីសប្ដាហ៍នេះ តែសម្រាប់អ្នកប្រើប្រាស់ Android នឹងអាចប្រើបាននៅសប្ដាហ៍ក្រោយ។

    គួរបញ្ជាក់ផងដែរថា នៅមុននេះមានព័ត៌មានបានចេញផ្សាយថា Twitter បានជួលអ្នកមានជំនាញខាង bitcoin ជាច្រើនរូប ដោយនៅក្នុងអំឡុងពេលនោះត្រូវបានគេគិតថា Twitter អាចនឹងបង្កើតសេវាកម្មទូទាត់ប្រាក់ឌីជីថលថ្មី ប៉ុន្តែនៅពេលនេះគឺការពិតត្រូវបានបង្ហាញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ