• ឆ្នាំ​​នេះ​ Ronaldo ​មាន​​ចំណូល​ច្រើន​ជាង Messi ​

    Cristiano Ronaldo បាន​វិល​​មក​កាន់​ទឹក​ដី Old Trafford វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ការ​វិល​មក​កាន់​​ក្លឹប​ចាស់​របស់​​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​ព័រទុយហ្គាល់​ធ្វើ​​ឲ្យ​គេ​មាន​ចំណូល​សរុប​​ប្រចាំ​ឆ្នាំ១២៥​លាន​ដុល្លារ​ ស្រប​ពេល​ Lionel Messi ​មាន​ចំណូល​សរុប​១១​០​លាន​ដុល្លារ​​។ ​នេះ​​បើ​តាមទស្សនាវដ្តី Forbes បាន​ចុះ​ផ្សាយ​។

    ចំណូល​ទាំង​អស់​មិន​ទាន់​គិត​ពន្ធ​ឡើយ ​​​ខណៈ​ដែល​ចំណូល​ ១២៥​លាន​ដុល្លារ​នេះ ​បូក​បញ្ចូល​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​​និង​ប្រាក់​​រង្វាន់​ផ្សេង​ៗ​​នៅ Manchester United ​ចំនួន ៧០ លាន​ដុល្លារ។ ចំណែក​លុយ​៥៥​លាន​ដុល្លារ​ផ្សេង​ទៀត​បាន​ពី​ការ​ថត​​ផ្សាយ​ពាណិជ្ជកម្ម​នានា​។

    ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​លើ​លោក​មាន​តែ​កីឡាករ​​៣​នាក់​ប៉ុណ្ណោះ​ដែល​​មាន​​ចំណូល​​សរុប​​ច្រើន​ជាង Ronaldo ​​ដែល​បាន​ពី​ការ​ថយ​ផ្សាយ​ពាណិជ្ជកម្ម​​​នានា​គឺ Roger Federer បាន​៩០​លាន​ដុល្លារ LeBron James ទទួល​បាន​៦៥​លាន​ដុល្លារ និង Tiger Woods​ ទទួល​បាន​ ៦០​​លាន​ដុល្លារ​៕ ​​​​​​​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ