• តាលីបង់ នឹងអនុញ្ញាតឲ្យសិស្សស្រី វិលត្រលប់ទៅសាលារៀនវិញឆាប់ៗ

    (កាប៊ុល)៖ អាជ្ញាធរតាលីបង់បានប្រកាសនៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា ក្មេងស្រីអាហ្វហ្កានីស្ថាន នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅកាន់សាលារៀនវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ ការប្រកាសបែបនេះបានកើតមានឡើង បន្ទាប់ពីការបិទខ្ទប់ស្ត្រី និងក្មេងស្រីមិនឲ្យមានសេរីភាពជាសាធារណៈ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    មួយខែបន្ទាប់ពីបានចូលគ្រប់គ្រងអំណាចនៅទីក្រុងកាប៊ុល អាជ្ញាធរតាលីបង់ត្រូវបានគេមើលឃើញថា បានដកហូតសិទ្ធិសេរីភាពមួយចំនួន ពីជនជាតិអាហ្វហ្គានីស្ថាន។ កាលពីចុងសប្តាហ៍មុន ក្រសួងអប់រំអាហ្វហ្គានីស្ថាន បានចេញបទបញ្ជាឱ្យគ្រូបង្រៀនជាបុរស និងសិស្សប្រុស ត្រលប់ទៅកាន់អនុវិទ្យាល័យវិញ ប៉ុន្តែមិនបាននិយាយអំពីគ្រូបង្រៀនជាស្ត្រី និងសិស្សស្រីរបស់ប្រទេសនេះទេ។

    យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុល អ្នកនាំពាក្យអាជ្ញាធរតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៉ីដ (Zabihullah Mujahid) បានឆ្លើយតបចំពោះសំនួរ អំពីការវិលត្រឡប់របស់ក្មេងស្រី ទៅកាន់សាលារៀនវិញនោះថា «យើងកំពុងបញ្ចប់អ្វីៗគ្រប់យ៉ាង… វានឹងកើតឡើងក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន ព្រោះបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ត្រូវការបង្កើតឡើងជាមុនសិន»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ