• វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាពបង្ការជំងឺកូវីដ១៩ រហូតដល់៩៤% ក្រោយចាក់ដូសជំរុញនៅពីរខែបន្ទាប់

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Johnson & Johnson បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនកើនរហូតដល់ ៩៤% នៅពេលដែលការដូសជំរុញត្រូវបានចាក់នៅពីរខែ បន្ទាប់ពីដូសដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

    លោក Mathai Mammen ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឃន៍សកលរបស់ក្រុមហ៊ុម Johnson & Johnson បាននិយាយនៅក្នុងសេចក្តីប្រកាសថា មានភស្តុតាងជាក់ស្តែងជាច្រើន ក៏ដូចជាការស្រាវជ្រាវដំណាក់កាលទី៣ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង Johnson & Johnson តែមួយដូសអាចផ្តល់នូវការការពារដ៏រឹងមាំ និងយូរអង្វែងមិនឲ្យអ្នកជំងឺកូវីដ១៩ ចូលមន្ទីរពេទ្យ។ លើសពីនេះទិន្នន័យសាកល្បងដំណាក់កាលទី៣ ក៏បានបញ្ជាក់បន្ថែមទៀត វ៉ាក់សាំងនេះអាចបង្ការមិនឲ្យអ្នកជំងឺឈឺស្លាប់។

    ទន្ទឹមនឹងនេះ បើយោងតាមការសិក្សាដំណាក់កាលទី៣ ដដែលនេះបានឲ្យដឹងទៀតថា ការចាក់ដូសជំរុញក្នុងរយៈពេល ២ខែបន្ទាប់ វាមានប្រសិទ្ធភាព១០០ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរ និង ៩៤ ភាគរយប្រឆាំងនឹងករណីឆ្លងចេញជារោគសញ្ញា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ