• iOS 15 & iPadOS 15 ចេញផ្លូវការហើយ! ម្ចាស់ iPhone 6S និង SE ក៏អាចអាប់ឌែតឡើងបានដែរ

    Apple ទើបញ្ចេញ iOS 15 និង iPadOS 15 ដាក់ឱ្យប្រើជាផ្លូវការ (Official Public Version) មុននេះបន្ដិច ក្រោយប្រកាសចេញកាលពី ខែមិថុនា ក្នុងព្រឹត្តិការណ៍ WWDC21 និងដាក់ឱ្យប្រើជំនាន់សាកល្បង (Beta Version) កាលពី ដើមខែកក្កដា កន្លងទៅ។

    គួរបញ្ជក់ថា iPhone និង iPad ដែលអាចឡើងទៅកាន់ iOS 15 និង iPadOS 15 បានមានដូចជា៖

    iPhone

    • គ្រប់ម៉ូឌែល iPhone 13
    • គ្រប់ម៉ូឌែល iPhone 12
    • គ្រប់ម៉ូឌែល iPhone 11
    • iPhone XS
    • iPhone XS Max
    • iPhone XR
    • iPhone X
    • iPhone 8
    • iPhone 8 Plus
    • iPhone 7
    • iPhone 7 Plus
    • iPhone 6s
    • iPhone 6s Plus
    • iPhone SE (1st generation)
    • iPhone SE (2nd generation)
    • iPod touch (7th generation

    iPad

    • គ្រប់ម៉ូឌែលទាំងអស់របស់ iPad Pro
    • iPad (8th generation)
    • iPad (7th generation)
    • iPad (6th generation)
    • iPad (5th generation)
    • iPad mini 6
    • iPad mini 5
    • iPad mini 4
    • iPad Air (4th generation)
    • iPad Air (3rd generation)
    • iPad Air 2

    ដើម្បីអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការថ្មី សូមចូលទៅកាន់៖

    • កម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ