• Twitter នឹងចំណាយប្រាក់ជាង ៨០០លានដុល្លារដើម្បីបញ្ចប់ជម្លោះបណ្ដឹងជាមួយម្ចាស់ភាគហ៊ុន

    (អាមេរិក)៖ ក្រុមហ៊ុន Twitter បានប្រកាសឱ្យដឹងថា ខ្លួននឹងចំណាយលុយប្រមាណជាង ៨០០លានដុល្លារអាមេរិកដើម្បីផ្ដល់ជាសំណង និងបិទពាក្យបណ្ដឹងរបស់ម្ចាស់ភាគហ៊ុន ដោយបានចោទប្រកាន់បណ្ដាញសង្គមអាមេរិកមួយថាបានបន្លំទិន្នន័យអ្នកប្រើប្រាស់ ដើម្បីទាក់ទាញ ការ វិនិយោគ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

    យោងតាមការកំណត់ពាក្យបណ្ដឹងមួយនេះត្រូវបានយកមកជំនុំជម្រះនៅថ្ងៃទី១៧ ខែកញ្ញា ប៉ុន្តែត្រូវបានចៅក្រមសម្រេចលើកយកទៅបើកសវនាការនៅចុងខែវិច្ឆិកាវិញ ដូច្នេះហើយទើប Twitter បានសម្រេចចិត្តបង់ប្រាក់ដើម្បីបញ្ចប់បណ្ដឹងតែម្ដង។

    ម្ចាស់ភាគហ៊ុនបានប្ដឹងក្រុមហ៊ុន Twitter កាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយបានចោទថា Twitter បានបំប៉ោងតម្លៃភាគហ៊ុនរបស់ខ្លួន ដោយបំភាន់ពួកគេអំពី តួលេខនៃអ្នកប្រើប្រាស់ ហើយក្រុមហ៊ុន Twitter ក៏បានទទួលស្គាល់អំពី ករណីនេះផងដែរ ដោយវាត្រូវបានធ្វើឡើង តាំងពី ឆ្នាំ ២០១៤ ដោយបានលាក់បាំងនូវការថយចុះនៃចំនួនអ្នកប្រើប្រាស់ និងមិនបានពិពណ៌នាច្បាស់លាស់នៃរង្វាស់អ្នកប្រើប្រាស់។

    បណ្ដឹងនេះផងដែរ បានពាក់ព័ន្ធនឹងការទិញហ៊ុនរបស់វិនិយោគិនចន្លោះខែកុម្ភៈ ឆ្នាំ២០១៥ និងខែកក្កដា ឆ្នាំ២០២១៥ ប៉ុន្តែប្រភពខាងលើមិនបាន បញ្ជាក់ថា មានចំនួនប៉ុន្មានហ៊ុន និងតម្លៃប៉ុន្មាននោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ