• ក្រុមហ៊ុន Pfizer៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន មានសុវត្ថិភាពសម្រាប់កុមារអាយុពី៥ ទៅ១១ឆ្នាំ

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឳសថ Pfizer-BioNTech បាននិយាយថា វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ របស់ពួកគេ អាចបង្កើតឲ្យមានការឆ្លើយតបជាប្រព័ន្ធភាពស៊ាំរឹងមាំសម្រាប់កុមារអាយុចាប់ពី៥ ទៅ១១ ឆ្នាំ។ នេះបើយោងតាមការចេះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

    ស្របពេលនៃការជូនដំណឹងនេះ ក្រុមហ៊ុនក៏បានប្រកាសពីគម្រោងដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់កុមារដែលស្ថិតក្នុងវ័យនេះ នៅសហរដ្ឋអាមេរិក, អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

    ក្រុមហ៊ុនបាននិយាយថា ក្នុងដំណាក់តេស្តកាលសាកល្បងទី២ និងទី៣ បានបង្ហាញថា វ៉ាក់សាំងនេះអាចបង្កើតប្រព័ន្ធភាពស៊ាំ សម្រាប់ក្មេងអាយុពី៥ ទៅ ១១ ឆ្នាំ ដូចគ្នាទៅនឹងអ្វីដែលពួកគេបានសង្កេតឃើញចំពោះក្រុមមនុស្សដែលមានអាយុចន្លោះពី ១៦-២៥ឆ្នាំ ខណៈទម្រង់សុវត្ថិភាពជាទូទៅអាចប្រៀបធៀបទៅនឹងក្រុមមនុស្សចាស់បាន។

    នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ចាប់តាំងពីខែកក្កដា ករណីឆ្លងកូវីដ១៩ លើកុមារបានកើនឡើងប្រហែល ២៤០ភាគរយនៅសហរដ្ឋអាមេរិក ដែលបញ្ជាក់ពីតម្រូវការការចាក់វ៉ាក់សាំង»។

    លោកបានបន្ថែមថា «លទ្ធផលនៃការសាកល្បងនេះ ផ្តល់នូវមូលដ្ឋានដ៏រឹងមាំ សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសម្រាប់ការចាក់វ៉ាក់សាំងចំពោះកុមារអាយុពី៥ ទៅ ១១ឆ្នាំ ហើយយើងមានគម្រោងបញ្ជូនទិន្នន័យទាំងនេះ ទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក និងនិយតករផ្សេងទៀតឲ្យបានឆាប់បំផុត»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ