• ByteDance បានកំណត់ពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ ក្នុងមួយថ្ងៃក្នុងការលេង TikTok នៅក្នុងចិនសម្រាប់ក្មេងអាយុក្រោម១៤ឆ្នាំ

    (ចិន)៖ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok នៅពេលនេះបានចាប់ផ្ដើមធ្វើការកំណត់នូវពេលវេលាសម្រាប់អ្នកប្រើប្រាស់កម្មវិធី Douyin (TikTok សម្រាប់ប្រទេសចិន) ដែលមានអាយុក្រោម ១៤ឆ្នាំ ប៉ុន្តែសម្រាប់ TikTok សកល មិនត្រូវបានកំណត់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

    យោងតាមការបង្ហោះសារនៅលើប្លក់ផ្ទាល់ខ្លួនរបស់ ByteDance បានបញ្ជាក់ថាសម្រាប់អ្នកលេង TikTok ចិន (Douyin) ដែលមានអាយុក្រោម១៤ឆ្នាំគឺនឹងអាចលេងបានត្រឹមតែ ៤០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលគោលការណ៍នេះត្រូវបានរដ្ឋាភិបាលចិនបានកំណត់ទៅលើ ក្រុមហ៊ុនហ្គេម។

    គោលការណ៍ថ្មីរបស់ ByteDance បានកំណត់ថាសម្រាប់អ្នកលេង Douyin ដែលមានអាយុក្រោម ១៤ឆ្នាំគឺអាចលេងបានចន្លោះម៉ោង ៦ល្ងាច ដល់ម៉ោង ១០យប់ ប៉ុន្តែគឺអាចលេងបានត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន ByteDance បានបន្ថែមទៀតថា សម្រាប់គោលការណ៍ នេះគឺក្រុមហ៊ុននឹងធ្វើការកំណត់ទៅលើអត្តសញ្ញាណរបស់អ្នកលេង ជាពិសេសគឺមានការចូលរួមពីសំណាក់អាណាព្យាបាល របស់ កុមារ ផងដែរ។

    មិនត្រឹមតែកំណត់ទៅលើពេលវេលានៃការលេងប៉ុណ្ណោះទេ ក្រុមហ៊ុន ByteDance ក៏បានកំណត់ទៅលើមាតិកាដែលនឹងបង្ហាញសម្រាប់ ក្មេងក្រោយអាយុ១៤ឆ្នាំផងដែរ ដោយមាតិកាដែលត្រូវបង្ហាញភាគច្រើនគឺជាប្រភេទមាតិកាអប់រំ វិទ្យាសាស្ត្រ ចំណេះដឹង ជាដើម។

    គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៃប្រទេសចិនបានធ្វើការកំណត់ពេលវេលាលេងហ្គេមសម្រាប់ក្មេងក្រោមអាយុ១៨ឆ្នាំ ដោយក្នុងនោះ ពួកគេអាចលេងបានតែនៅថ្ងៃចុងសប្ដាហ៍ ថ្ងៃសម្រាកបុណ្យ និងបានកំណត់ម៉ោងលេងទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ