• សូមប្រយ័ត្ន! ជនជាតិវៀតណាមម្នាក់​ តេស្តឃើញវិជ្ជមាន ហើយបានរត់ពីកន្លែងយកសំណាក មិនដឹងទៅដល់ណាខ្លះ

    ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្ដីពី ករណីជនជាតិវៀតណាមបានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាកក្រោយពីតេស្តបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ បច្ចុប្បន្នក្រុមការងារ និង អាជ្ញាពាក់ព័ន្ធបានស្រាវជ្រាវរកឃើញហើយ និងរៀបចំអនុវត្តតាមច្បាប់ដែលបានកំណត់។

    សូមបញ្ជាក់ថា បុរសម្នាក់ ឈ្មោះ Trinh Phat Dat ជាជនជាតិវៀតណាម អាយុ ១៩ឆ្នាំ ក្រោយពីតេស្តបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ហើយបានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក ទីតាំងនៅយានដ្ឋាន MR.SO នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ