• លោក Duterte ថាសុខចិត្តស្លាប់ ក៏មិនទៅប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងរឿងក្តីមួយនេះ

    តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញសេចក្តីប្រកាសចង់បើកការស៊ើបអង្កេតទៅលើរឿង សង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន។ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជាអ្នកនៅពីក្រោយសង្គ្រាមប្រឆាំងគ្រឿនញៀន ដែលបានបាញ់សម្លាប់មនុស្សជាច្រើននៅក្នុងប្រទេសមួយនេះ។

    ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte បាននិយាយថារូបលោកសុខចិត្តស្លាប់ ក៏មិនទៅចូលខ្លួនប្រឈមមុខ ជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះដែរ។ នេះបើតាមការឱ្យដឹងពីលោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន។

    រឿងសង្គ្រាមប្រឆាំងគ្រឿនញៀននៅហ្វីលីពីន បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្រកាសស៊ើបអង្កេតលើរឿងនេះ ក៏ដូចជាលោក Rodrigo Duterte ដូចគ្នា។ ប្រធានាធិបតី ហ្វីលីពីន វ័យ ៧៦ឆ្នាំរូបនេះ ត្រូវបានគេសង្ស័យថា បានរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការ សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលជនជាតិហ្វីលីពីនជាច្រើននាក់ ត្រូវបានបាញ់សម្លាញ់ដោយកងកម្លាំងប៉ូលិស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ