• ខេត្តកំពង់ធំត្រៀមបើកសាលារៀនវិញ នៅថ្ងៃទី២០ ខែកញ្ញា តម្រូវមួយថ្នាក់សិស្សានុសិស្សមានតែ១៥នាក់ប៉ុណ្ណោះ

    កំពង់ធំ ៖ លោកតាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ថ្លែងថាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា តាមសាលារៀនគោលដៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដើម្បីត្រៀមរៀបចំបើកដំណើរការរៀនជាបណ្ដុំជំហានទី១ ឡើងវិញ នៅថ្ងៃទី២០ ខែកញ្ញា តម្រូវមួយថ្នាក់សិស្សានុសិស្សមានតែ១៥នាក់ប៉ុណ្ណោះ ។

    ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានបន្តថា លោកនាយក លោកគ្រូ អ្នកគ្រូ ឱ្យយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើការថែទាំសុខភាពអនាម័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដោយឱ្យពួកគាត់ពាក់ម៉ាស់ រក្សាគម្លាត លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ព្រមទាំងចែកវេនរៀនឱ្យបានត្រឹមត្រូវតាមការណែនាំដើម្បីរក្សាគម្លាត និងសុវត្ថិភាពដល់អ្នកសិក្សាផងដែរ ។

    ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបន្ថែមថា ក្នុងគោលដៅជំរុញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ចូលសាលារៀន ដោយការបង្កើតឱ្យមានគណៈកម្មការគ្រប់គ្រងសាលារៀន មិនឱ្យមានការលក់ដូរនំចំណីក្នុងសាលា ការរក្សាគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាស់ ការលាងសម្អាតដៃជាប្រចាំ និងការជំរុញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សពីអាយុ១២ឆ្នាំ ដល់១៧ ឆ្នាំទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា ។

    លោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ ដែលបានរៀបចំបរិស្ថានសាលា និងបានត្រៀមរៀបចំសាលាបានយ៉ាងល្អក្នុងការត្រៀមបើកដំណើរការរៀន និងបង្រៀនជាបណ្ដុំឡើងវិញ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ