ក្លឹប Paris St-Germain លេងបានត្រឹមស្មើគ្នាជាមួយក្លឹប Club Brugesលទ្ធផល ១-១ ក្នុងការប្រកួតដំបូងពាន Champions League កាលពីយប់មិញ។
ត្បិតលេងក្រៅដីមុនការប្រកួតអ្នកគាំទ្រជឿជាក់ថា PSG នឹងអាចយកឈ្នះ Club Bruges ច្រើនគ្រាប់ ព្រោះតែមានវត្តមាន Lionel Messi, Neymar និង Mbappe លេងជាមួយគ្នា។ ប៉ុន្តែលទ្ធផលខុសពីការរំពឹងទុក ដោយក្រុមទាំងពីរលេងបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
PSG បានបើកការនាំមុខមុនដោយខ្សែបម្រើ Ander Herrera ក្នុងនាទីទី១៥ មុនពេលកីឡាករ Hans Vanaken តាមស្មើឲ្យ Club Bruges វិញនាទី២៧។ លទ្ធផល ១-១ នេះបានបន្សល់រហូតដល់ចប់៩០នាទី ដូច្នេះក្រុមទាំងពីរបានម្នាក់មួយពិន្ទុក្នុងពូល A៕