• OPEC ព្យាករណ៍ថា តម្រូវការប្រេងនឹងកើនខ្លាំងនៅឆ្នាំក្រោយ ខ្ពស់ជាងមុនពេលមានការរាតត្បាតជំងឺកូវីដ១៩

    (អន្តរជាតិ)៖ អង្គការនៃប្រទេសអ្នកនាំចេញប្រេង (OPEC) បានព្យាករណ៍ថា តម្រូវប្រេងនៅឆ្នាំក្រោយនឹងកើនឡើងខ្ពស់ជាងមុនពេលមានជំងឺរាតត្បាត នៃជំងឺកូវីដ១៩ទៅទៀត។ ការកើនឡើងនេះ ដោយសារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងជំរុញឱ្យមនុស្សចាប់ផ្តើមធ្វើដំណើរឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ BangkokPost នៅថ្ងៃទី១៥ ខែកញ្ញានេះ។

    នៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ អង្គការ OPEC បានព្យាករណ៍ពីតម្រូវការប្រេងសកល សម្រាប់ឆ្នាំ២០២២ នឹងកើនឡើងដល់១០០.៨លានបារ៉ែលក្នុងមួយថ្ងៃ ខ្ពស់ជាងកម្រិតតម្រូវការឆ្នាំ២០១៩ ដែលមានត្រឹមតែ១០០.៣ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ។

    អង្គការ OPEC បាននិយាយថា ប្រទេសទាំងអស់ក្នុងពិភពលោក ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការស្ទុះងើបឡើងវិញ នៃតម្រូវការការប្រើប្រាស់ប្រេង ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

    ជាមួយគ្នានេះ ក្រុមអ្នកនាំចេញបានបង្កើនការព្យាករណ៍ ពីការស្ទុះងើបឡើងវិញនៃតម្រូវការរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទ្វេដង ពោលគឺ ៦០០ ០០០បារ៉ែលក្នុងមួយថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ