• រដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក កំពុងតាមដានព្យុះត្រូពិច Nicholas ដែលអាចបង្កើនឥទ្ធិពលក្លាយជា ព្យុះហឺរីខិន

    (ហ៊ូស្តុន)៖ ផ្នែកខ្លះនៃឆ្នេរសមុទ្ររដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការតាមដាន ចំពោះលទ្ធភាពនៃការកើតមានព្យុះហឺរីខិនដ៏កំណាច ខណៈកំពុងត្រៀមខ្លួនក្នុងការព្រឈមនឹងព្យុះត្រូពិច នីកូឡាស (Nicholas) ដែលត្រូវបានគេព្យាករណ៍ថា នឹងអាចបង្កើនកម្លាំងខ្យល់កាន់តែខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

    មជ្ឈមណ្ឌលតាមដានព្យុះហឺរីខិន (Hurricane) អាមេរិក (NHC) បានប្រកាសថា ព្យុះត្រូពិច Nicholas អាចបង្កើនកម្លាំងខ្យល់បក់ខ្លាំងបំផុតរហូតដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយចំណុចកណ្ដាលរបស់វា កំពុងស្ថិតនៅឈូងសមុទ្រម៉ិកស៉ីកូ (Gulf of Mexico) ត្រូវនឹងភាគអាគ្នេយ៍រដ្ឋ Texas។

    NHC បានឲ្យដឹងបន្ថែមថា «ទោះបីជាមិនត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងការព្យាករណ៍អំពីឥទ្ធិពលក៏ដោយ ក៏ព្យុះ Nicolas អាចបង្កើនកម្លាំងក្លាយជាព្យុះហឺរីខិនបាន…»។ ការតាមដានព្យុះ Hurricane នេះមានន័យថា ព្យុះត្រូពិចខាងលើអាចមានឱកាសបង្កើនឥទ្ធិពល ទៅជាព្យុះហឺរីខិនកមណាច ដែលអាចបង្កើនកម្លាំងខ្យល់បក់រហូតដល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោងយ៉ាងតិច នៅក្នុងកំលុងពេល ៤៨ម៉ោង បន្ទាប់ពីការដាក់ចេញការតាមដាន។

    គួរបញ្ជាក់ថា ព្យុះត្រូពិច Nicolas គឺជាព្យុះទី ១៤ ហើយ នៅក្នុងរដូវនៃការកើតមានព្យុះហឺរីខិន (Hurricane) នៅតំបន់មហាសមុទ្រអាត្លង់ទិក ហើយវាបានកើតឡើងនៅឈូងសមុទ្រម៉ិកស៉ីកូ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកញ្ញា (ម៉ោងនៅក្នុងតំបន់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ