• ការសិក្សាបង្ហាញថា Moderna មានប្រសិទ្ធភាព ៩៥%, Pfizer មាន៨០% និងJohnson & Johnson មាន៦០% សម្រាប់ការពារពីកូវីដ Delta

    អាមេរិក៖ ការសិក្សាចំនួន ៣ នៅក្នុងសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី ១០ ខែ កញ្ញាម្សិលមិញនេះបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពិតជាបានជួយការពារជនរងគ្រោះមិនឲ្យមានជំងឺធ្ងន់ធ្ងរនិងស្លាប់បានយ៉ាងប្រសិទ្ធភាពបើទោះមេរោគជំងឺកូវីដ ១៩ នោះជាមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta ក៏ដោយ។ យ៉ាងណាក្តី ការសិក្សាទាំងនេះក៏បានទាញសញ្ញាព្រមានចំពោះពលរដ្ឋវ័យចំណាស់ផងដែរជាពិសេសពលរដ្ឋដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើទៅ ដោយក្រុមពលរដ្ឋទាំងនេះគឺងាយនឹងទទួលរងផលប៉ះពាល់ផ្សេងៗខ្លាំងណាស់ក្រោយពេលចាក់វ៉ាក់សាំងរួច។

    គួរបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងចំពោះពលរដ្ឋអាមេរិកចំនួន ៣២,០០០ នាក់មកពីរដ្ឋចំនួន ៩ ផ្សេងគ្នា ហើយវ៉ាក់សាំងដែលគេបានយកមកសិក្សានោះមាន ៣ ប្រភេទគឺវ៉ាក់សាំង Moderna, Pfizer និង Johnson & Johnson ខណៈការសិក្សាទាំងអស់នោះគឺមានការទទួលស្គាល់ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិកផងដែរ។ ក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញពីកម្រិតនៃប្រសិទ្ធភាពផ្សេងៗគ្នាចំពោះវ៉ាក់សាំងទាំង ៣ ប្រភេទនេះផងដែរ ពោលគឺវ៉ាក់សាំង Moderna មានប្រសិទ្ធភាព ៩៥%, Pfizer មានប្រសិទ្ធភាព ៨០% និង Johnson & Johnson​ មានប្រសិទ្ធភាព ៦០% ក្នុងការជួយជនរងគ្រោះមិនឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់ទល់នឹងមេរោគបំប្លែងខ្លួន Delta៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ