• ហាមដាច់ខាត មិនឲ្យមានសកម្មភាពទាំងនេះ ក្នុងអំឡុងបើកសាលារៀនឡើងវិញ

    រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពីការអនុញ្ញាតិឲ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ដោយក្នុងនោះ ក៏មានភ្ជាប់នូវសេចក្តីណែនាំ ពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    ក្នុងដំណើរការនៃការអនុញ្ញាតឲ្យបើកដំណើរការសាលារៀនឡើងវិញ ក៏ត្រូវបានហាមឃាត់ផងដែរ នូវរាល់សកម្មភាពមួយចំនួន ដូចជា ៖

    ១. ហាមការលក់ដូរចំណីអាហារ ភេសជ្ជៈគ្រប់ប្រភេទ នៅខាងក្នុង និងជុំវិញបរិវេញគ្រឹះស្ថានសិក្សានិមួយៗ

    ២. មិនអនុញ្ញាតឲ្យទទួលទានអាហារជុំគ្នាក្នុងបរវេណសាលារៀន ក្នុងនោះ លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្ស វេចខ្ចប់អាហារ ភេសជ្ជៈ ពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទាន ក្នុងអំឡុងពេលបង្រៀន និងសិក្សា

    ៣. ហាមឃាត់រាល់សកម្មភាពកីឡា ការលេងល្បែងកម្សាន្ត ឬ សកម្មភាពផ្សេងៗដែលមានលក្ខណៈប្រមូលផ្តុំ។ ក្នុងករណីមានតម្រូវការចាំបាច់ខានមិនបាន ត្រូវកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្រិត អប្បបរមា រក្សាឱ្យបានគម្លាតសុវត្ថិភាព និងអនុវត្តវិធានការសុខាភិបាលចាំបាច់

    ៤. ផ្អាកជាបណ្តោះអាសន្នការប្រើប្រាស់មធ្យោបាយរួម សម្រាប់ដឹកជញ្ជូនសិស្សានុសិស្ស ក្នុងនោះ មាតាបិតា-អាណាព្យាបាល និងអ្នកពាក់ព័ន្ធគួរប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ឬ មធ្យោបាយសាធារណៈ ដែលមានទំនុកចិត្តខ្ពស់ជំនួសវិញ។

    សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ក៏ដូចជា អ្នកពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងសាលា ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាល ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ