• PayPal ទិញក្រុមហ៊ុនផ្ដល់សេវាកម្ម buy now, pay later របស់ជប៉ុនក្នុងតម្លៃ ២.៧ពាន់លានដុល្លារអាមេរិក

    (អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់ប្រាក់តាមអនឡាញធំលំដាប់ពិភពលោក PayPal បានទិញក្រុមហ៊ុន Startup របស់ជប៉ុន Paidy ក្នុងតម្លៃ ៣០០ពាន់លានយ៉េន (ប្រហែល ២.៧ពាន់លានដុល្លារអាមេរិក) ក្នុងគោលដៅពង្រីកវិសាលភាពនៃការទូទាត់ប្រាក់តាមអនឡាញ នៅក្នុង ប្រទេសដែលជាទីផ្សារ e-commerce ធំលំដាប់ទី៣។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា Paidy គឺជាក្រុមហ៊ុនទូទាត់ប្រាក់មួយដែល មានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុនដោយក្នុងនោះអ្នកប្រើប្រាស់ Paidy អាចចាយជំពាក់មុនបាន ឬហោះម្យ៉ាងទៀតថា buy now, pay later។

    នៅក្នុងសេចក្ដីថ្លែងការរបស់ PayPal បានឱ្យដឹងថា ក្រុមហ៊ុន PayPal មានបំណងចង់ពង្រីកសមត្ថភាព និងការផ្តត់ផ្គង់សេវាកម្ម ទូទាត់ប្រាក់ នៅ ក្នុងប្រទេសជប៉ុនឱ្យកាន់តែធំជាងមុន ខណៈដែលបច្ចុប្បន្នជប៉ុនគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿន ហើយការចាយប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យាក៏ទំនើប និងមានអត្រាច្រើនផងដែរ។

    Paidy គឺត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ ក្នុងទីក្រុងតូក្យូ និងក្រោយមកទទួលបានការគាំទ្រ និងវិនិយោគទុនពី ក្រុមហ៊ុន Visa និង Goldman Sachs រហូតធ្វើឱ្យក្រុមហ៊ុនមួយនេះមានតម្លៃនៅលើទីផ្សារប្រមាណជា ១.២ពាន់លានដុល្លារអាមេរិក។

    បច្ចុប្បន្នសេវាកម្ម buy now, pay later ត្រូវបានពេញនិយមពីសំណាក់អ្នកប្រើប្រាស់យុវវ័យ ជាពិសេសគឺការដើរទិញទំនិញតាមផ្សារទំនើប ដោយថ្មីៗនេះ ក្រុមហ៊ុន Square របស់លោក Jack Dorsey ដែលជាស្ថាបនិក Twitter បានចំណាយប្រាក់ ២៩ពាន់លានដុល្លារអាមេរិក ទិញ យក ក្រុមហ៊ុន buy now, pay later របស់អូស្ដាលីដែលមានឈ្មោះថា Afterpay ខណៈដែល Amazon គ្រោងនឹងសហការជាមួយ នឹង ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការបង្កើតសេវាកម្ម buy now, pay later៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ