• ក្រុងព្រះសីហនុ ត្រូវបានជ្រើសរើសជាទីតាំងរៀបចំវេទិកាទេសចរណ៍អាស៊ាន នាដើមឆ្នាំ២០២២ ខាងមុខនេះ

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះបានឲ្យដឹងថា កម្ពុជា ត្រូវបានអនុញ្ញាតជាគោលការណ៍ឡើងវិញ ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ាន៖សហគមន៍សន្តិភាព និងវាសនាតែមួយ» ឆ្ពោះទៅ កាន់ការងារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុស ត្រូវនាពេលអនាគត ក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋានសុខា និងតាមបណ្ដោយឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទំហំតូចល្មមអាចគ្រប់គ្រងបាន ។

    សូមជំរាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ មានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ថ្នាក់ ជាតិ (National Tourism Organizations) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ាន-ឥណ្ឌា និង អាស៊ាន-រុស្ស៊ី និង មានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានា និងការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX» ខ្នាតតូចល្មមដែលអាចគ្រប់គ្រងបាន ដោយគោរពតាមគន្លង ប្រក្រតីភាពថ្មី(New Normal Protocol) លក្ខខណ្ឌស្តង់ដារប្រតិបត្តិ(SOP) និងវិធានសុវត្ថិភាពនានា ដែលកំណត់ ដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ