• ​អ្នកវិទ្យាសាស្ត្រ​សាកល Cambridge បង្កើត​កម្មវិធីប្រើ AI រក​រោគ​សញ្ញា​អ្នក​ផ្ទុកវីរុស​កូវីដ​-១៩

    សាកលវិទ្យាល័យ Cambridge បង្កើតចេញបាន​កម្មវិធី​មួយឈ្មោះ​ថា Covid-19 Sounds ដែល​អ្នក​អាច​ចុច​ចូល​ទៅសាកបាន​តាម​រយៈវិបសាយ www.covid-19-sounds.org ឬដោនឡូតលើ App ។

    កម្មវិធីនេះ បើកឲ្យគ្រប់គ្នាអាចសាកបាន ទាំង​អ្នក​ដែល​មាន​សុខភាព​ល្អប្រក្រតី​ក៏ដោយ។ ទិន្នន័យ​ដូចជា ​សំឡេង​នៃ​ការ​ដក​ដង្ហើម ការនិយាយ ឬក្អក ជាដើម នឹងត្រូវបានយកទៅវិភាគ​ ដើម្បីកំណត់រក​រោគ​សញ្ញា​ឆាប់​រហ័ស​ទប់ស្កាត់ការចម្លងពីមនុស្សម្នាក់ ទៅមនុស្សផ្សេងទៀត។

    អ្នកវិទ្យាសាស្ត្រ​ នឹង​យក​របាយការណ៍​ស្រាវជ្រាវ ទិន្នន័យ​សំឡេង​ ទទួល​បាន​ទាំង​អស់បង្កើតចេញ​ជា App ដាក់លើទូរសព្ទដៃ។

    បន្ទាប់ពីបង្កើតចេញជា App បើក​ឲ្យ​ប្រើប្រាស់​ដោយ​តម្រូវឲ្យ​​បំពេញ​បែបបទ​ព័ត៌មាន​មួយ​ចំនួន និង​ការ​បញ្ជូន​សំឡេង​ធ្វើ​តេស្ត ទាំង​ប្រភេទ​សំឡេង​ក្អក និង​ដក​ដង្ហើម ដើម្បី​ឲ្យ​អ្នក​ជំនាញ​ត្រួតពិនិត្យ តាមដាន​ស្ថានភាព​សុខភាព​​ប្រចាំ​ថ្ងៃសម្រាប់​ពលរដ្ឋ​នៅ​អង់គ្លេស​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ