• ស្ដ្រីអាហ្វហ្គានីស្ថាន នាំគ្នាក្រោកតវ៉ាតាមផ្លូវក្រុងកាប៊ុល ប្រឆាំងនឹងច្បាប់បិទសិទ្ធស្ដ្រីហួសហេតុរបស់តាលីបង់

    ស្ត្រីជនជាតិអាហ្វហ្គានីស្ថានមួយក្រុមបានឈរនៅសងខាងផ្លូវក្រុងកាប៊ុល ហើយបានបិទបាំងបន្ទាប់ពីសមាជិកប្រដាប់អាវុធ របស់ក្រុមតាលីបង់ បានបាញ់រះទៅលើអាកាសដើម្បីបំបែកក្រុមអ្នកតវ៉ារាប់រយនាក់។

    ស្ត្រីម្នាក់បាននិយាយថា “ ពួកតាលីបង់ទាំងនេះ អយុត្តិធម៌ណាស់ ហើយពួកគេមិនមែនជាមនុស្ស ទាល់តែសោះ។ ពួកគេមិនផ្តល់សិទ្ធិឱ្យយើងធ្វើបាតុកម្មទេ ពួកគេមិនមែនជាម៉ូស្លីមទេតែជាអ្នកមិនស្មោះត្រង់”។ ការផ្ទុះអាវុធបានកើតឡើងជាថ្មីដែលនាំឱ្យមានការភិតភ័យថែមទៀត។

    ប៉ុន្តែការតវ៉ាជិតមួយខែ បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រង ទីក្រុងកាប៊ុល រួមជាមួយការធ្វើបាតុកម្មតូចតាចជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសដែលតែងតែដឹកនាំដោយស្ត្រី បង្កជាបញ្ហាប្រឈមចំពោះ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ។ ​ គួររម្លឹកថាក្នុងពេលពួកតាលីបានគ្រប់គ្រងអាហ្វហ្កានីស្ថានពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១នោះ ក្មេងស្រីមិនអាចចូលសាលារៀនបានទេ ហើយស្ត្រីត្រូវបានហាមឃាត់មិនឱ្យធ្វើការនិងអប់រំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ