• ពេទ្យរុស្ស៉ី ប្រកាសពង្រឹងសេវាលើការព្យាបាលជំងឺធ្ងន់ៗទាំងនេះឡើងវិញ ក្រោយកូវីដធូរស្រាលច្រើន

    មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត បានប្រកាសនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល មន្ទីរពេទ្យបានរៀបចំ និងពង្រឹងការផ្តល់សេវាព្យាបាលជូនពលរដ្ឋ រួមមានសេវាពិគ្រោះជំងឺទូទៅ ជំងឺឯកទេសសម្ភព រោគស្ត្រី ជំងឺសរសៃប្រសាទ ជំងឺក្រពះពោះវៀន ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺមហារីក ជំងឺសួត ជំងឺទឹកនោមផ្អែម សន្លាក់ ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺងឺភ្នែក ជំងឺងឺសើស្បែក ជំងឺងឺមាត់ ធ្មេញ និងជំងឺឯកទេសវះកាត់ បាក់បែក ឆ្អឹង ជំងឺតំរងនោម ជំងឺក្រពះ ពោះវៀន ប្រព័ន្ធរំលាយអាហារ។ល។

    តាមប្រភពដដែលបានបញ្ជាក់ថា មន្ទីរពេទ្យក៏មានផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាលាងឈាម សេវាមន្ទីរពិសោធន៍ សេវាថត ឆ្លុះ ស្កេនផងដែរ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទំាងអស់មេត្តាជ្រាប។

    សូមជំរាបថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីការប្រកាសរបស់ក្រសួងសុខាភិបាលយើងសង្កេតឃើញថា មានស្ថានភាពក្នុងកម្រិតល្អប្រសើរគួរឲ្យកត់សម្គាល់។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធបាននឹងកំពុងសម្រុកចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាពលរដ្ឋទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ