• មេធំកាន់គម្រោង Apple Car បានត្រឡប់ទៅធ្វើការនៅក្រុមហ៊ុន Ford វិញ ជាមួយនឹងមុខតំណែងធំ

    (អាមេរិក)៖ លោក Doug Field អ្នកដឹកនាំគម្រោង Apple Car ថ្មីៗនេះត្រូវបានក្រុមហ៊ុនផលិតរថយន្ត Ford ប្រកាសថា បានត្រឡប់មក ធ្វើ ការ នៅក្នុងក្រុមហ៊ុន Ford វិញហើយ បន្ទាប់ពីចាកចេញអស់ជាច្រើនឆ្នាំ ដែលព័ត៌មាននេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពលោក ក្រុមហ៊ុនផលិតរថយន្ត។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Doug Field ត្រូវបាន Ford ជួលឱ្យត្រឡប់មកដឹកនាំការងារលើផ្នែកបច្ចេកទេសក្នុងការផលិតរថយន្តស៊េរីថ្មី រួមជាមួយនឹងការបង្កើតនូវបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ នៅក្នុង រថយន្ត Ford ផងដែរ។

    លោក Doug Field ត្រូវបានគេដឹងថា ជាអនុប្រធានគម្រោងពិសេសរបស់ Apple គឺ Apple Car ប៉ុន្តែគេមិនបានដឹងថា លោកទទួលបន្ទុក ការងារ អ្វីនោះទេនៅក្នុងក្រុមហ៊ុន Apple ព្រោះតែគម្រោង Apple Car ជាគម្រោងមួយស្ថិតក្នុងអាថ៌កំបាំង ហើយមុនពេលលោកមកធ្វើការនៅ Apple ក៏ធ្លាប់ធ្វើជាវិស្វករអេឡិតត្រូនិកនៅក្នុងក្រុមហ៊ុន Tesla និងធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុន Ford ផងដែរ។

    ជាមួយនឹងការប្រកាសតែងតាំងលោក Doug Field ក្នុងតំណែងថ្មីនៅ Ford នេះ ខាងក្រុមហ៊ុន Apple បានចេញសេចក្ដីថ្លែងការថា Apple ពិតជា រីករាយ និងអរគុណចំពោះការសហការរបស់លោក Doug Field កន្លងមក ហើយជូនពរឱ្យលោកជោគជ័យនៅក្នុង ទំព័រការងារថ្មី។

    គួរបញ្ជាក់ផងដែរថា គម្រោង Apple Car នឹងបង្ហាញជាផ្លូវការនៅឆ្នាំ២០២៤ ដោយក្នុងនោះគេមិនបានដឹងថា Apple នឹងបង្កើតរថយន្ត អគ្គិសនី ឬក៏បង្កើតបច្ចេកវិទ្យាសម្រាប់រថយន្តអគ្គិសនីនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ