• ទីបំផុត តាលីបង់ ប្រកាសសមាសភាពរដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន

    (កាប៊ុល)៖ មួយថ្ងៃបន្ទាប់ពីដណ្តើមបានជ្រលងភ្នំ Panjshir និងបានប្រកាសកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានទាំងមូល ក្រុមតាលីបង់បានប្រកាសពីមុខតំណែងសំខាន់ៗសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅយប់ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុល អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលថ្មីនឹងត្រូវដឹកនាំដោយលោក Mohamad Hasan Akhunzada ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី។

    លោក Mullah Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ និងជាប្រធានផ្នែកនយោបាយរបស់ក្រុមនេះ តែងតាំងជាឧបនាយករដ្ឋមន្ត្រី។
    លោក Sirajuddin Haqqani ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
    លោក Mohammad Yaqoob ជារដ្ឋមន្ត្រីការពារជាតិ
    លោក Amir Khan Muttaqi ជារដ្ឋមន្ត្រីក្រសួងការបរទេស
    លោក Abdul Hakim ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈលោក Khairullah Khairkhwa ជារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងវប្បធម៌៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ