• ទីផ្សារ iPhone នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងប្រមាណ ៥០ភាគរយ បន្ទាប់ពី Apple បានបើក Store នៅក្នុងប្រទេសមួយនេះ

    (បរទេស)៖ Apple បានព្យាយាមវាយលុកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌាអស់រយ:ពេលជាច្រើនឆ្នាំ ប៉ុន្តែមិនអាចយកឈ្នះ ស្មាតហ្វូន តម្លៃទាបបាន ដោយឡែកនៅពេលនេះមានសេចក្ដីរាយការណ៍ថ្មីមួយមកថា ការលក់ iPhone នៅក្នុងប្រទេសឥណ្ឌាគឺមានការកើនឡើង គួរឱ្យកត់សម្គាល់។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា ការលក់ iPhone នៅក្នុងប្រទេសឥណ្ឌារកចំណូលបានរហូតដល់ ៣ពាន់លានដុល្លារអាមេរិនៅចន្លោះឆ្នាំ២០២០ និង២០២១ ដោយវាបានកើនឡើង ៥០ភាគរយ ខណ:ដែលរបាយការណ៍របស់ Apple បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ និង២០២០ ខ្លួនរកចំណូលបានត្រឹមតែ ២ពាន់លាន ដុល្លារអាមេរិកប៉ុណ្ណោះពីការលក់ iPhone នៅក្នុងប្រទេសឥណ្ឌា។

    សារព័ត៌មាន Business Standard បានចេញផ្សាយថា ការលក់ iPhone មានការកើនឡើងខ្លាំងនៅក្នុងរយ:ពេល ១២ខែចុងក្រោយនេះ ដោយសារតែក្រុមហ៊ុន Apple បានបើក Store នៅក្នុងប្រទេសឥណ្ឌាកាលពីខែកញ្ញា ឆ្នាំ២០២០ ដែលវាជាផ្នែកមួយនៃការជំរុញការលក់ iPhone ឱ្យមានការកើនឡើង។

    ក្រុមហ៊ុន Apple ក៏បានបង្ហាញឱ្យដឹងផងដែរថា ខ្លួនមានបំណងបើក Store ជាច្រើនកន្លែងទៀតនៅក្នុងប្រទេសឥណ្ឌា បើសិនជាការអត្រានៃ ការលក់ផលិតផលរបស់ខ្លួនទទួលបានជោគជ័យ ឬមានកំណើនអតិថិជន។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple គឺមានរោងចក្រផលិត iPhone នៅក្នុងប្រទេសឥណ្ឌា និងបានបង្កើត Indian iPhone សម្រាប់លក់ នៅក្នុងទីផ្សារមួយនេះទៀតផង ដោយកាលពីឆ្នាំ២០១៧ ទទួលបានចំណែកទីផ្សារប្រមាណជា ៥ភាគគរយ ប៉ុន្តែក្រោយៗមក ក៏ចាប់ផ្ដើម មានសន្ទុះនៃការលក់ ប៉ុន្តែទីផ្សារស្មាតហ្វូននៅក្នុងប្រទេសនេះត្រូវបានគ្រប់ដណ្ដប់ដោយ ស្មាតហ្វូនតម្លៃទាប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ