• ផលិតផលកំពូលៗ៤ Apple អាចប្រកាសចេញ នៅព្រឹត្តិការណ៍ WWDC 2021 នៅខែកញ្ញា ខាងមុខនេះ

    ថ្ងៃទី១៤ ខែកញ្ញា Apple នឹងអាចប្រកាសចេញផលិតកំពូលៗរបស់ខ្លួន នៅព្រឹត្តិការណ៍ធំចុងឆ្នាំ WWDC 2021 ដោយយោងទៅតាមទម្លាប់រាល់ដង Apple នឹងជ្រើសយកថ្ងៃអង្គារ។ ព្រឹត្តិការណ៍នេះនឹងប្រារពឡើងលើអនឡាញ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩។ នឹងមានផលិតសំខាន់ៗជាច្រើនចំនួន ៤ ដែលគេរំពឹងថានឹងប្រកាសចេញនាពេលខាងមុខនេះ។

    ១. iPhone 13 ត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្ដូររចនាបទស៊ុមកាមេរ៉ាខាងក្រោយ និងទំហំធំជាងមុន នឹងមានមុខងារថតវីដេអូព្រិលផ្ទៃក្រោយទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។

    ក្រៅពីនេះ វាអាចនឹងត្រូវបានបំពាក់អេក្រង់ ProMotion គាំទ្រ refresh rate 120Hz មានទំហំផ្ទុកធំដល់ទៅ 1TB ទំហំថ្មធំជាងមុន និងបច្ចេកវិទ្យាសេវា mmWave 5G នឹងប្រើបន្ទះឈីប A15 bionic ផងដែរ។

    ២. Apple Watch 7 ត្រូវបានរំពឹងថានឹងមានរូបរាងរចនាបទថ្មី ជាមួយនឹងស៊ុមព័ទ្ធជុំវិញជ្រុង និងអេក្រង់រាបស្មើ (flat-edged design) រួមទាំងមានទំហំធំជាងមុន ឡើងទៅដល់ ៤១មីលីម៉ែត្រ និង ៤៥មីលីម៉ែត្រ។

    ៣. iPad mini និង entry-level iPad ខណៈទើបប្រកាសចេញ iPad ប្រើឈីប M1 កន្លងទៅ គេរំពឹងទុកថា Apple នឹងបញ្ចេញ iPad mini ដែលបំពាក់ឈីប A15 មានគែមអេក្រង់ខ្លី គ្មានប៊ូតុង Home និង iPad entry-level សម្រាប់ប្រើលើការងារស្រាលៗ ដែលនឹងបំពាក់ត្រឹមឈីប A13 ផងដែរ។

    ៤. ថ្ងៃប្រកាសចេញ iOS 15 ជាផ្លូវការ ក្រោយប្រកាសចេញ iOS 15, watchOS 8, tvOS 15, និង macOS Monterey កាលពីខែមិនថុនា និងបើកឱ្យប្រើក្នុងដំណាក់កាលសាកល្បង Beta version ជាយូរមក គេរំពឹងទុកថា នៅខែកញ្ញានេះ Apple នឹងកំណត់ថ្ងៃបញ្ចេញ OS ទាំងអស់នេះឱ្យប្រើផ្លូវការជាសាធារណៈ Public version តែម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ