• ក្រោមស្ពានព្រែកតាមាក់ នឹងមានសួនច្បារខ្នាតយក្សដ៏ស្រស់ស្អាតបំផុត

    ស្របពេលប្រទេសជាតិកាន់តែមានភាពរីកចម្រើន ប្រជាជនពិតជាទាមទារឲ្យមានការអភិវឌ្ឍបន្ថែមនូវសំណង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធទូទៅ ទីធ្លា និងសួនច្បារសាធារណៈនានាទន្ទឹមនឹងពេលនេះចំនួនប្រជាជនកាន់តែច្រើនក៏មានការយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួនដោយពួកគេតែងតែនាំគ្នាដើរហាត់ប្រាណនៅតាមសួនច្បារសាធារណៈផ្សេងៗ។

    ក្នុងពេលដ៏ខ្លីខាងមុខនេះ សួនច្បារស្ពានព្រែកតាមាក់ដ៏ធំនិងស្រស់ស្អាតបំព្រង នឹងលេចចេញជារូបរាងហើយ សម្រាប់ប្រជាពលរដ្ឋដែលនិយមចូលចិត្តដើរហាត់ប្រាណនៅតាមសួនច្បារ ជិះកង់លម្ហែកម្សាន្តរៀងរាល់ល្ងាចឬថ្ងៃចុងសប្ដាហ៍ជាដើម។ បើតាមគម្រោងសួនច្បារស្ពានព្រែកតាមាក់នេះ មានរៀបចំដើមឈើ បៃតងខ្ចី បរិស្ថានស្រស់ស្អាត ជាម្លប់ត្រជាក់ សម្រាប់មនុស្សគ្រប់វ័យសម្រាកលំហែ​ និងទេសចរណ៍កម្សាន្ត ។

    បើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី០៥ ខែកញ្ញា បានឲ្យដឹងថា ឯកឧត្តមបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដំណើការស្ថាបនាសួនច្បារ ដែលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ព្រមទាំងលោកជំទាវ មានទីតាំងស្ថិតនៅបរិវេណខាងក្រោមស្ពានព្រែកតាមាក់ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    សូមជម្រាបជូនថា សួនច្បារនេះស្ថាបនាឡើងនៅលើផ្ទៃដីទំហំប្រមាណជាង ១ហិកតា នឹងមានបំពាក់ឧបករណ៍ហាត់ប្រាណ ជាកន្លែងលំហែរកម្សាន្តប្របតាមមាត់ទន្លេ បម្រើជូនសម្រាប់មនុស្សគ្រប់វ័យ រួមទាំងស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែអមសងខាងស្ពាន ដោយរំពឹងថា តំបន់នេះនឹងក្លាយជាទិសដៅដ៏សំខាន់មួយផ្នែកទៀតផងដែរនាពេលខាងមុខនេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ