• iPhone 13 នឹងមានមុខងារអាចតភ្ជាប់ទៅកាន់ផ្កាយរណប ខណៈពេលវេលាប្រកាសបង្ហាញខិតជិតមកដល់

    (អាមេរិក)៖ កាលពីសប្ដាហ៍មុនមានព័ត៌មានចចាមអារ៉ាមលេចឮមកថា iPhone 13 របស់ក្រុមហ៊ុន Apple គឺមានមុខងារអាចភ្ជាប់ជាមួយនឹង ផ្កាយរណបបាន ដោយឡែកនៅពេលនេះព័ត៌មានថ្មីបានបង្ហាញកាន់តែច្បាស់ថា iPhone 13 ឬ iPhone ជំនាន់ថ្មីគឺពិតជាមានមុខងារ ភ្ជាប់ ជាមួយ ផ្ដាយរណបបានពិតមែន។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា លោក Ming-Chi Kuo អ្នកវិភាគ ដ៏ល្បីទាក់ទងនឹងក្រុមហ៊ុន Apple បានលើកឡើងថា iPhone 13 គឺនឹងមានមុខងារភ្ជាប់ជាមួយបណ្ដាញផ្ដាយរណប ប៉ុន្តែនឹងមានលក់ ឬមាន ប្រើសម្រាប់តែប៉ុន្មានប្រទេសប៉ុណ្ណោះ។

    អ្នកវិភាគរូបនេះបានបន្ថែមទៀតថា ក្រុមហ៊ុន Apple បានបង្កើតនូវឈីបពិសេសមួយសម្រាប់ភ្ជាប់ទៅនឹង iPhone 13 ដែលវាមាន មុខងារ សម្រាប់ភ្ជាប់ទៅកាន់ ផ្ដាយរណប ដោយក្នុងនោះ Apple បានជ្រើសរើសតែប៉ុន្មានទីផ្សារប៉ុណ្ណោះសម្រាប់លក់ iPhone 13 ដែលមាន មុខងារ ពិសេសមួយនេះ។

    មូលហេតុដែល Apple ជ្រើសរើសប្រទេសសម្រាប់ដាក់លក់ iPhone 13 ដែលភ្ជាប់ផ្ដាយរណបនេះគឺមកពីក្រុមហ៊ុនផ្ដល់សេវាកម្ម ទូរស័ព្ទនៅ ប្រទេសទាំងនោះមានបច្ចេកវិទ្យា ឬប្រើប្រាស់ផ្ដាយរណបសម្រាប់បាញ់សេវា និងមួយទៀតដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងនោះ អនុញ្ញាត ឱ្យប្រើប្រាស់មុខងារនេះផងដែរ។

    គេនៅមិនទាន់ដឹងថា ប្រទេសណាខ្លះដែលជាទីផ្សារ iPhone 13 នេះឡើយ ខណៈដែល ពេលវេលានៃការប្រកាសបង្ហាញជាផ្លូវការ ត្រូវបាន គេរាយការណ៍មកថានឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ ស្របពេលដែលមានរូបភាព iPhone 13 ជាច្រើនត្រូវបានបែបធ្លាយផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ