• ខេត្តស្ទឹងត្រែង រកឃើញអ្នកជំងឺកូវីដប្រភេទ Delta ចំនួន ១៣ ករណី

    ខេត្តស្ទឹងត្រែង-នៅថ្ងៃទី ០៥ កញ្ញាឆ្នាំ ២០២១នេះ លោកវេជ្ជបណ្ឌិតអ៊ុងសូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បាន បញ្ជាក់ថា ៖ក្រុមគ្រូពេទ្យប្រចាំតាមតំបន់គោលដៅ និងក្រុមចល័តបានយកសំណាកធ្វើតេស្ត រហ័សទៅលើប្រជាពលរដ្ឋ ចំនួន១៤៧នាក់ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន០៤នាក់ក្នុងនោះមានស្រី០១នាក់។ លោកវេជ្ជបណ្ឌិតបន្តថា៖ ជាមួយគ្នានេះដែរក្រុមគ្រូពេទ្យ បានព្យាបាលឱ្យជាសះស្បើយបានចំនួន៣៩នាក់ អនុញ្ញាតឱ្យចេញទៅមូលដ្ឋានវិញ និងតម្រូវឱ្យតាមដានសុខភាពខ្លួនឯង បើមានករណីប្រែប្រួលសុខភាពផ្នែកណាមួយ សួមមកជួបគ្រួពេទ្យជាបន្ទាន់។

    លោកវេជ្ជបណ្ឌិតបន្ថែមថា គ្រូពេទ្យបានផ្ញើសំណាកអ្នកជម្ងឺទៅវិទ្យាស្ថានប៉ាស្ទ័រធ្វើវិភាគរកឃើញជំងឺប្រភេទ(Delta) ចំនួន១៣បន្ថែមទៀត ដែលធ្វើឱ្យខេត្តស្ទឹងត្រែងមានប្រភេទជម្ងឺនេះកើនឡើងដល់ទៅ ១៣២នាក់។ លោកវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយបើបងប្អូនមានការពាក់ព័ន្ធឬប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ សូមធ្វើការទាក់ទងបន្ទាន់មកក្រុមគ្រូពេទ្យ តាមរយៈលេខ ទូរសព្ទ(០៨៨.៨៨៧ ៨០០០) (០៨៨៦៣៦៣ ៦៨៩) ដើម្បីយកសំណាកធ្វើវិភាគរហ័ស។

    សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងក្នុងព្រឹត្តការណ៏ ២០កុម្ភៈ បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ចំនួន១.០៥០នាក់ហើយ-ក្នុងនោះមានប្រភេទ Delta ចំនួន១៣២នាក់-មានអ្នកជាសះស្បើយ៧៣០ នាក់-កំពុងសម្រាកព្យាបាល៣០៩នាក់ និងមានអ្នកស្លាប់ចំនួន១១នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ