• ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្ន !

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។

    សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។ មូលហេតុដោយមានឥទ្ធិពលកើតឡើង៤ស្របគ្នានោះរួមមាន៖

    * ជ្រលងសម្ពាធទាបឥណ្ឌា
    * ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
    * សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។
    * ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖

    * ទី១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

    * ទី២៖ បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖ ផ្ទៃមេឃអួរអាប់មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយថ្វាយស្ទើរគ្រប់ទីកន្លែង។

    * ទី៣៖ តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ៖ មេយអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមាន
    កម្ពស់មធ្យម នឹងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុង និងខេត្តព្រះសីហនុ។ ដោយឡែកនៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ Storm Surge។

    * ទី៤៖ ស្ថានភាព នៃទឹកទន្លេមេគង្គ៖ បន្តឡើងជាបន្តបន្ទាប់។ អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើ ក្រសួងសូមឲ្យសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្ន ពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ