• Xiaomi ចាប់ផ្ដើមឈានជើងចូលទីផ្សាររថយន្តអគ្គិសនី

    (ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ចិន Xiaomi បានចុះបញ្ជីបើកក្រុមហ៊ុនថ្មីដែលមានឈ្មោះថា Xiaomi EV Inc ក្នុង គោលដៅឈានជើងចូលទីផ្សាររថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

    ក្រុមហ៊ុន Xiaomi ទើបតែប្រកាសទិញក្រុមហ៊ុន DeepMotion ដែលមានជំនាញខាងផលិតបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបានប្រកាសបោះទុនវិនិយោគលើក្រុមហ៊ុន Xiaomi EV Inc ក្នុងទឹកប្រាក់ ១.៥ពាន់លានដុល្លារអាមេរិក និងបានប្រកាសជ្រើសរើសបុគ្គលិកជំនាញៗប្រមាណ ៣០០នាក់។

    ជាមួយគ្នានេះផងដែរ Xiaomi បានប្រកាសថា នឹងបោះទុនបន្ថែមទៀតថា ក្នុងទឹកប្រាក់ចំនួន ១.៥ពាន់លានដុល្លារអាមេរិកក្នុង រយៈ ពេល ១០ឆ្នាំខាងមុខ។

    ក្រុមហ៊ុន Xiaomi មិនបានបង្ហាញពីគោលគំនិតពីក្រុមហ៊ុនថ្មីនេះឡើយ ពោលគឺមិនបានដឹងថា តើ Xiaomi ផលិតរថយន្តអគ្គិសនី ឬជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាបើកបរដោយស្វ័យនោះទេ គ្រាន់តែដឹងថា បច្ចុប្បន្ននេះ Xiaomi បានជោគជ័យមួយកម្រិតហើយ នៅលើ ទិផ្សារស្មាតហ្វូន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ