• ការសិក្សាមួយរកឃើញថា អ្នកជាសះស្បើយពីជំងឺកូវីដ អាចប្រឈមនឹងការកើតមានបញ្ហាក្រលៀនរហូតដល់ ៣៥%

    ការសិក្សាមួយបានរកឃើញថា ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច អ្នកជំងឺកូវីដអាចត្រូវប្រឈមនឹងការកើតបញ្ហាក្រលៀនក្នុងរយៈពេលវែងបន្ថែមទៀត ហើយលទ្ធភាពនៃការកើតមានបញ្ហានេះគឺមានរហូតដល់ ៣៥% ខ្ពស់ជាងអ្នកដែលមិនធ្លាប់មានប្រវត្តិកើតជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dialy Mail បានឲ្យដឹងថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅរដ្ឋបាលសុខភាពអតីតយុទ្ធជននៃប្រទេសអង់គ្លេស ខណៈក្នុងការសិក្សានេះគេបានធ្វើការប្រៀបធៀបសុខភាពពលរដ្ឋដែលធ្លាប់មានជំងឺកូវីដ ១៩ ចំនួន ៨៩,០០០ នាក់ជាមួយនឹងសុខភាពរបស់ក្រុមពលរដ្ឋចំនួន ១,៦ លាននាក់ ដែលគ្មានប្រវត្តិកើតជំងឺកូវីដ ១៩ទាល់តែសោះ។

    លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងរយៈពេល ៦ ខែបន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ ១៩ អ្នកជំងឺអាចប្រឈមនឹងការកើតមានបញ្ហាក្រលៀនខ្ពស់ជាងពលរដ្ឋធម្មតារហូតដល់ ៣៥% ហើយបញ្ហាក្រលៀនដែលពួកគេត្រូវជួបប្រទះនោះមានដូចជា មុខងាររបស់ក្រលៀនត្រូវចុះខ្សោយជាងធម្មតា ឬ ក្រលៀនត្រូវមានអាយុចាស់ជាងធម្មតារហូតដល់ ៣០ឆ្នាំ ហើយបញ្ហាទាំងនេះនឹងបង្កឲ្យមានបញ្ហារួមមួយគឺ ក្រលៀនមិនអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងឈាមបានល្អនោះទេ។ គួរបញ្ជាក់ផងដែរថា តាមធម្មតាពលរដ្ឋដែលមានបញ្ហាក្រលៀនចុះខ្សោយនឹងត្រូវកើតមានបញ្ហាសុខភាពមួយចំនួនដូចជា វិលមុខញឹកញាប់ បែកញើសច្រើន អស់កម្លាំង មិនឃ្លានអាហារ និងចុះខ្សោយជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ