• WhatsApp ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២៦៧លានដុល្លារអាមេរិកពីបទរំលោភច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប

    (អាមេរិក)៖ កម្មវិធី WhatsApp ដែលមាន Facebook ជាមេធំ ត្រូវបានគេរាយការណ៍មកថា ត្រូវបានផាកពិន័យជាប្រាក់ ២២៥លានអឺរ៉ូ (២៦៧លានដុល្លារអាមេរិក) ដោយសារតែបានរំលោភលើច្បាប់ ឯកជនភាពរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

    គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា WhatsApp មិនបានប្រាប់ពលរដ្ឋសហភាពអឺរ៉ុប ឱ្យបានគ្រប់គ្រាន់អំពីអ្វីដែល WhatsApp បានធ្វើជាមួយនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ មានន័យថា WhatsApp បានយកទិន្នន័យ របស់អ្នកប្រើប្រាស់ទៅប្រើក្នុងផ្លូវផ្សេង ដោយគ្មានបានជូនដំណឹង ឬមានការយល់ព្រមពីសំណាក់អ្នកប្រើប្រាស់ឡើយ។

    គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់ WhatsApp មានប្រមាណជា ២ពាន់លាន នាក់ ហើយក៏កំពុងត្រូវបាន WhatsApp ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹង Facebook តាមរយ:ការផ្លាស់ប្ដូរគោល ការណ៍ថ្មី ប៉ុន្តែតាមពិតទៅ WhatsApp មិនមែនត្រឹមតែចែករំលែកទិន្នន័យរបស់អ្នកប្រើជាមួយ Facebook ប៉ុណ្ណោះទេ នៅមានការប្រើ ក្នុង ផ្លូវផ្សេងទៀត។

    គួរបញ្ជាក់ផងដែរថា គោលការណ៍ថ្មីរបស់ WhatsApp បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើជាច្រើន និងមានអ្នកខ្លះបានងាកទៅប្រើ កម្មវិធី ផ្សេងជំនួសវិញ ប៉ុន្តែព័ត៌មានចុងក្រោយបានបង្ហាញថា WhatsApp ប្រហែលជាអនុវត្តគោលការណ៍ថ្មីតែជាមួយនឹងគណនី WhatsApp Business ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ