• WHO កំពុងការព្រួយបារម្ភ វីរុសកូវីដបំប្លែងថ្មី “Mu” ដែលទើបរកឃើញ មិនខ្លាចវ៉ាក់សាំងទេ

    អង្គការសុខភាពពិភពលោក បានរកឃើញវីរុសកូវីដប្រភេទថ្មីមួយទៀត គឺមានឈ្មោះថា “Mu”។ វីរុសកូវីដ បំប្លែងថ្មីនេះ ក៏មានឈ្មោះហៅជាលក្ខណៈវិទ្យាសាស្រ្តដែរ គឺ B.1.621។ វីរុសកូវីដបំប្លែងថ្មី Mu ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសកូឡំប៊ី កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ។

    បន្ទាប់មក បានរីកសាយភាពឆ្លងជាង ៤០០០ករណី និងឆ្លងរាលដាលទៅកាន់ប្រទេស ៤០ នៅលើពិភពលោក។ វីរុសកូវីដបំប្លែងថ្មី Mu ជិត ៥០ករណី ត្រូវបានគេរកឃើញនៅអង់គ្លេស ហើយរាប់រយករណីទៀត ត្រូវបានរកឃើញផងដែរ នៅក្នុងសហរដ្ឋអាមេរិក។

    អង្គការសុខភាពពិភពលោក មានការព្រួយបារម្ភ ត្បិតវីរុសកូវីដបំប្លែងថ្មី Mu នេះមានភាពធន់ទៅនឹងវ៉ាក់សាំង ដូចជាវីរុសកូវីដបំប្លែងថ្មី Beta ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែរ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ