• ក្រុងភ្នំពេញ ត្រៀមបើកដំណើរការឡើងវិញហើយ ទាំងសាលារៀន និងទេសចរណ៍ ក្រោយកូវីដថយចុះយ៉ាងគំហុក

    ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលឆាប់ៗខាងមុខនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍ និងសាលារៀន ស្របទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ។ រាជធានីភ្នំពេញ បានឈានទៅរកភាពល្អប្រសើរហើយ បើមើលទៅលើលទ្ធផលនៃការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ។ ទន្ទឹមនឹងភាពល្អប្រសើរនេះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនឹងបើកដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំទូទាំងរាជធានីភ្នំពេញ ។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងអនុគណៈកម្មការទាំង៣ បានធ្វើឱ្យការឆ្លងរីករាលដាលជំងឺកូវីដ១៩ មានការថយចុះយ៉ាងខ្លាំង។ ការថ្លែងនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) និងរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ការពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ