• នេះជាប្រាក់បៀវត្សថ្លៃៗរបស់ អ្នកអាយធីផ្នែកវិស្វករកម្មវិធី របស់ប្រទេសជឿនលឿន

    ការវិវឌ្ឍរបស់ប្រទេសជឿនលឿន រមែងត្រូវការចាំបាច់នូវបច្ចេកវិទ្យាទំនើបៗ ពិសេសអ្នកជំនាញៗផ្នែកព័ត៌មានវិទ្យា ឬយើងតែងហៅថាអ្នកអាយធី។ ដូចនេះ យើងនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តិចថា ក្នុងមួយឆ្នាំៗ អ្នកអាយធី ផ្នែកសរសេរកូដបង្កើតកម្មវិធី (Software Engineer) អាចរកចំណូលបានប៉ុន្មានជាមធ្យម នៅប្រទេសជឿនលឿន (សហរដ្ឋអាមេរិច)។

    យោងទៅតាមរបាយការណ៍ពី Statistics ប្រាក់បៀវត្សជាមធ្យម ឆ្នាំ២០២១ អ្នកអាយធី ផ្នែកសរសេរកូដបង្កើតកម្មវិធី ទទួលបាន៖

    iOS – ១២២,០០០ ដុល្លារ/ឆ្នាំ
    Android – ១២១,០០០ ដុល្លារ/ឆ្នាំ
    Python – ១១០,០០០ ដុល្លារ/ឆ្នាំ
    JavaScript – ១១២,០០០ ដុល្លារ/ឆ្នាំ
    C++ – ១០៤,០០០ ដុល្លារ/ឆ្នាំ
    Java – ១០៣,០០០ ដុល្លារ/ឆ្នាំ
    PHP – ៩០,០០០ ដុល្លារ/ឆ្នាំ
    C# – ៨២,០០០ ដុល្លារ/ឆ្នាំ
    Front-end Developer និង Full-Stack Engineers – ១០៩,០០០ ដុល្លារ/ឆ្នាំ

    ដោយឡែក បើមិនគិតប្រាក់ខែជាមធ្យមវិញ ដូចជាក្រុមហ៊ុន Google បានផ្ដល់ប្រាក់បៀវត្សដល់បុគ្គលិក ផ្នែកសរសេរកូដបង្កើតកម្មវិធីរបស់ខ្លួន ប្រមាណជា ៣៥៣,០០០ ដុល្លារ/ឆ្នាំ។

    ដែលតួរលេខនេះ គឺជាក្រុមហ៊ុនដែលផ្ដល់ប្រាក់បៀវត្សខ្ពស់ជាងគេនៅសហរដ្ឋអាមេរិច នេះបើយោងទៅតាម របាយការណ៍ប្រកាសរើសបុគ្គលិក នៃសមាគមឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក (CompTIA) កាលពីខែកក្កដា កន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ