• ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួននឹងអនុញ្ញាតដាក់ ឱ្យដំណើរការសាកល្បងទីតាំង សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ធ្វើជាកន្លែងផ្តល់ សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលមិនចង់ព្យាបាលនៅតាមផ្ទះ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ផ្ញើទៅកាន់អភិបាលរាជធានីខេត្តទាំងពីរ។

    តាមលិខិតនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល ខេត្តសៀមរាប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ