ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe នឹងទៅចូលរួមជាមួយ Real Madrid នៅរដូវក្ដៅក្រោយដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គេត្រូវបានផុតជាមួយ PSG ពេលចប់រដូវកាល២០២១។
ការចរចាររបស់ Real Madrid ក្នុងការប៉ុនប៉ងយក Kylian Mbappe នៅរដូវកាលនេះត្រូវបានបរាជ័យ បើទោះពួកហ៊ានផ្ដល់តម្លៃផ្ទេរចេញដល់ PSG រហូតដល់ទៅ១៨៩លានផោនក៏ដោយ។ PSG បានច្រានចោលការតាមប្រមាញ់យក Mbappe ជាច្រើនលើក ដោយចង់រក្សាទុកខ្សែប្រយុទ្ធរូបនេះដើម្បីបានលេងជុំ Messi និង Neymar ក្នុងគោលដៅធំបំផុតដើម្បីឈ្នះ UEFA Champions League ។
យ៉ាងណាបើទោះរដូវកាលនេះពួកគេបានបរាជ័យក្នុងនាំយកខ្សែប្រយុទ្ធកំពូលល្បឿនខាងលើ ដល់រដូងក្ដៅនៃការដោះដូររដូវកាលក្រោយ Real នឹងបានដោយគ្មានតម្លៃខ្លួន បើសិន Kylian Mbappe នៅតែមិនព្រមតកុងត្រាថ្មីជាមួយ PGS។ ទាក់ទងរឿងនេះ PSG បានតាមលួងលោម Mbappe ដើម្បីតកុងត្រាថ្មីកាលពីពីរខែមុន ប៉ុន្តែមិនបានជោគជ័យ ដោយត្រូវបានគេដឹងថា PSG បានផ្ដល់ថ្លៃពលកម្មដល់ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងប្រហែលជា ៣៩ លានផោនក្នុងមួយឆ្នាំ។
ទាក់ទងការតាមលួងលោមយក Kylian Mbappe ជាច្រើនលើកច្រើនសាររបស់ Real Madrid លោក Leonardo ប្រធានផ្នែកដោះដូរកីឡាកររបស់ PSG ហាក់មិនសប្បាយចិត្តឡើយ ហើយពួកគេបានព្យាយាមរក្សាទុកខ្សែប្រយុទ្ធរូបនេះតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែរបាយការណ៍ចុងក្រោយត្រូវបានគេដឹងថា Mbappe បានយល់ព្រមផ្ទាល់ខ្លួន ពីការផ្ទេរទៅកាន់ Real Madrid រួចទៅហើយ។
រំលឹកថា Mbappe ត្រូវបាន PGS ទិញមកពី Monaco កាលពីឆ្នាំ២០១៧ ជាមួយតម្លៃផ្ទេរចេញ ១៦៥ លានផោន ដែលពេលនោះត្រូវបានគេដឹងថា គឺបានយកឈ្នះការតាមទិញរបស់ Real Madrid ផងដែរ៕