• ថៃ៖ មនុស្ស ១៤,៨០២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥២នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

    (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៨០២នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

    បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៥៨៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២១៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៥២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,៩៩៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

    គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញានេះ គឺជាពេលដែលថៃដកវិធានការរឹតត្បិតខ្លះ ចេញពីទីក្រុងបាងកក និងខេត្តមួយចំនួន ដើម្បីសម្រួលដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ។ គិតរហូតមកទល់នឹងពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២១៩,៥៣១ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៨៤១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០៤០,៧៦៨នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ