• Ronaldo នឹងពាក់អាវលេខ៧ នៅក្លិប Manchester United, នេះបើតាមសារព័ត៌មាន The Sun

    (មេឆេស្ទើ)៖ មុនថ្ងៃផុតកំណត់នៃការដោះដូរកីឡាករបានមកដល់ ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាជាមួយ Cristiano Ronaldo។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះត្រូវបានបញ្ជាក់ថា ជាកីឡាកររបស់ក្រុមបិសាចក្រហមជាថ្មីម្តងទៀត បន្ទាប់ពីផ្លាស់ពី Juventus។

    Manchester United មិនទាន់បញ្ជាក់ពីលេខអាវដែលកីឡាករខ្សែប្រយុទ្ធ Ronaldo ត្រូវពាក់នោះទេ ប៉ុន្តែបើតាមសារព័ត៌មាន The Sun នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់ថា គាត់គ្រោងនឹងយកអាវលេខ៧ ដ៏ល្បីល្បាញរបស់គាត់ពី Edinson Cavani មកវិញ ហើយថែមទាំងអាចយកកាតព្វកិច្ចទាត់បាល់ពិន័យពី Bruno Fernandes ផងដែរ។

    គេក៏មិនទាន់ដឹងថា Cavani នឹងត្រូវពាក់អាវលេខប៉ុន្មាននោះដែរ ប៉ុន្តែបើតាមសារព័ត៌មានជាច្រើនអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ អាចពាក់លេខ២១ របស់កីឡាករ Daniel James ដែលផ្លាស់ប្តូរទៅក្លិប Leeds United។

    សូមជម្រាបថា ក្រោយចាកចេញរយៈពេល ១២ឆ្នាំ Manchester United បានចុះកិច្ចសន្យាទិញម្ចាស់បាល់មាស Ballon d’Or ចំនួន ៥លើកពីក្លិបសេះបង្កង់ Juventus មកវិញក្នុងតម្លៃ ២៣លានអឺរ៉ូ ដែលកិច្ចព្រមព្រៀងនេះមានរយៈពេល ២ឆ្នាំ ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។

    Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ បន្ទាប់ពីរកគ្រាប់បាល់បាន ១១៨គ្រាប់ក្នុងការចូលលេងបាន ២៩២លើក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ