• តម្លៃ ៤៨ម៉ឺនផោនក្នុង ១សប្តាហ៍ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Premier League

    (ក្រុងឡុងដ៍)៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការក្នុងការចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិបសេះបង្កង់ Juventus មកវិញហើយ ក្រោយប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ ៣៦ឆ្នាំចាកចេញអស់រយៈពេល ១២ឆ្នាំ។

    Man Utd មិនបានបញ្ជាក់ពីតម្លៃនៃការទិញ Ronaldo ទេ ប៉ុន្តែបើតាមសារព័ត៌មាន Sky បញ្ជាក់ថា ក្លិបដែលមានមូលដ្ឋាននៅអង់គ្លេស ចំណាយប្រាក់ប្រមាណ ១៥លានអឺរ៉ូ (១២.៨៧លានផោន) បូកថែមថ្លៃផ្តាច់កិច្ចសន្យា ៨លានអឺរ៉ូ (៦.៨៦លានផោន) សម្រាប់កីឡាករលំដាប់កំពូលពិភពលោកនេះ។

    ម្ចាស់បាល់មាស Ballon d’Or ចំនួន ៥លើកត្រូវបានក្លិបនៅបិសាចក្រហមទិញពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ២៣លានអឺរ៉ូ ជាមួយកិច្ចសន្យា ២ឆ្នាំ និងបូកបាន ១ឆ្នាំទៀត ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។ ទឹកប្រាក់ចំនួន ៤៨ម៉ឺនផោនក្នុង ១សប្តាហ៍ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករបាល់ទាត់ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ឆ្នាំ២០២១-២០២២។

    សូមបង្ហាញឈ្មោះកីឡាករ ១១រូបដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្របខណ្ឌកំពូលអង់គ្លេស ផ្សាយដោយសារព័ត៌មាន Daily Mail រួមមាន៖

    ១៖ Cristiano Ronaldo មានប្រាក់ឈ្នួល ៤៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£480,000)
    ២៖ Romelu Lukaku មានប្រាក់ឈ្នួល ៤៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ រួមទាំងប្រាក់បន្ថែម (£450,000)
    ៣៖ Kevin de Bruyne មានប្រាក់ឈ្នួល ៣៨ម៉ឺន ៥ពាន់ផោន ក្នុងមួយសប្តាហ៍ (£385,000)
    ៤៖ Jack Grealish មានប្រាក់ឈ្នួល ៣៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ រួមទាំងប្រាក់បន្ថែម (£380,000)
    ៥៖ David De Gea មានប្រាក់ឈ្នួល ៣៧ម៉ឺន ៥ពាន់ផោន ក្នុងមួយសប្តាហ៍ £375,000)
    ៦៖ Pierre-Emerick Aubameyang មានប្រាក់ឈ្នួល ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£350,000)
    ៧៖ Raheem Sterling មានប្រាក់ឈ្នួល ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£300,000)
    ៨៖ Harry Kane មានប្រាក់ឈ្នួល ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£300,000)
    ៩៖ Paul Pogba មានប្រាក់ឈ្នួល ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£290,000)
    ១០៖ Anthony Martial មានប្រាក់ឈ្នួល ២៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£250,000)
    ១១៖ Mohamed Salah មានប្រាក់ឈ្នួល ២២ម៉ឺនផោន ក្នុងមួយសប្តាហ៍ (£220,000)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]acebook.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ