• ចិនដាក់ចេញច្បាប់ថ្មី ដោយហាមក្មេងក្រោម ១៨ឆ្នាំ លេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍

    (ចិន)៖ ចិនជាប្រទេសមួយ ដែលត្រូវបានគេដឹងថាជាទីផ្សារហ្គេមដ៏ធំលំដាប់ពិភពលោក ហើយក្រុមហ៊ុនផលិតហ្គេមជាច្រើនក៏បានកើបលុយពី វិស័យមួយនេះយ៉ាងច្រើនសន្ធឹកផងដែរ ដោយឡែកនៅពេលនេះ រដ្ឋាភិបាលបានចាប់ផ្ដើមរឹតត្បិតចំពោះវិស័យមួយនេះជាពិសេសគឺកុមារក្រោម អាយុ ១៨ឆ្នាំ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋបាលសារព័ត៌មាន និងបោះពុម្ពផ្សាយជាតិចិន (CNPPA) បានដាក់ចេញនូវច្បាប់ថ្មី ដោយបានអនុញ្ញាតឱ្យកុមារ និងក្មេងជំទង់ក្រោមអាយុ ១៨ឆ្នាំមានសិទ្ធិ ឬអាចលេងវីដេអូហ្គេមអនឡាញបានត្រឹមតែ ៣ម៉ោងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។

    ច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថា រដ្ឋាភិបាលចិនចង់បង្ហាញពីការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់កុមារ និងក្មេងជំទង់ ប៉ុន្តែបើតាម ការពិនិត្យមើលជាក់ស្ដែងគឺរដ្ឋាភិបាលចិនបានប្រើច្បាប់ថ្មីនេះដើម្បីដាក់គំនៀបដល់ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនផ្ដល់ការកម្សាន្តលើវិស័យវីដេអូហ្គេមធំជាងគេបំផុតនៅក្នុងប្រទេសចិន និងលំដាប់ពិភពលោក។

    យោងតាមការកំណត់នៅក្នុងច្បាប់ថ្មីនេះ បានអនុញ្ញាតឱ្យកុមារ និងក្មេងជំទង់អាចលេងវីដេអូហ្គេមបានត្រឹមតែមួយម៉ោងប៉ុណ្ណោះក្នុងមួយ ថ្ងៃ ចន្លោះពីម៉ោង ៨ដល់៩យប់, នៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិ ប៉ុន្តែក្នុងមួយនាក់ អាចលេងបានត្រឹមតែ៣ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

    ក្រុមហ៊ុនផលិតវីដេអូហ្គេមទាំងអស់ត្រូវតែធ្វើការតាមដាន ចំពោះការកំណត់ច្បាប់ថ្មីនេះ ដោយត្រូវតាមដានទៅលើវេលា និងអត្តសញ្ញាតពិត របស់ អ្នកលេង ខណ:ដែលកាលពីឆ្នាំ២០១៩ ចិនធ្លាប់បានកំណត់ច្បាប់នេះម្ដងហើយ ពោលគឺអ្នកលេងក្រោមអាយុ១៨ឆ្នាំគឺអនុញ្ញាតឱ្យលេង បានត្រឹមតែ ១ម៉ោងកន្លះប៉ុណ្ណោះក្នុងមួយថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ