• នៅដើមឆ្នាំ២០២១ កម្ពុជាមានអ្នកប្រើអ៊ីនធឺណិតជាង ៨,៨៦លាននាក់

    ការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។ តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%) ក្នុងនោះគណនីបណ្តាញសង្គមមានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។

    ដោយសារភាពរីកចម្រើននេះ ជនខិលខូចមួយចំនួនបានព្យាយាមស្វែងរកនូវល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍នៃភាពរីកចម្រើនបច្ចេកវិទ្យា។ នៅមួយរយៈនេះ គេសង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគលើបណ្តាញទំនាក់ទំនងសង្គម ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបានដាក់បញ្ចូលក្នុងគ្រុប (Group) ឬមានគណនី (ជនបរទេស ឬជនជាតិខ្មែរ) ទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគផ្សេងៗ ដែលទទួលបានផលចំណេញច្រើនក្នុងរយៈពេលយ៉ាងខ្លី។

    ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា សូមបងប្អូនពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់វិនិយោគលើជំនួញដែលបងប្អូនពុំបានយល់ដឹងច្បាស់។

    បញ្ជាក់៖ អត្ថបទនេះមានគោលបំណងអប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថាអត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ